រាយការណ៍អំពីការបំពាន

អត្ថបទនេះផ្ដល់នូវទិដ្ឋភាពរួមនៃរបៀបរាយការណ៍អំពីការបំពានដែលអាចកើតមាននៃច្បាប់ និងលក្ខខណ្ឌប្រើប្រាស់របស់ X។

 
របៀបរាយការណ៍ដោយផ្ទាល់ពីសារបង្ហោះ បញ្ជី ឬកម្រងព័ត៌មាន

អ្នកអាចរាយការណ៍ដោយផ្ទាល់ពីសារបង្ហោះ បញ្ជី ឬកម្រងព័ត៌មាននីមួយៗ ដោយសារការបំពានមួយចំនួន រួមមាន៖ សារឥតបានការ ខ្លឹមសារបំពានឬបង្កគ្រោះថ្នាក់ ការផ្សាយពាណិជ្ជកម្មមិនសមរម្យ ការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងការក្លែងបន្លំ។ សម្រាប់ព័ត៌មានអំពីការរាយការណ៍អំពីប្រភេទនៃការបំពានផ្សេងទៀត សូមមើលផ្នែក  ”របៀបរាយការណ៍អំពីប្រភេទជាក់លាក់នៃការបំពាន” ខាងក្រោម។


របៀបរាយការណ៍អំពីសារបង្ហោះនីមួយៗដោយសារការបំពាន៖

ស្វែងយល់អំពីរបៀបរាយការណ៍សារបង្ហោះ បញ្ជី ឬសារដែលផ្ញើចូលដោយផ្ទាល់ដោយសារការបំពាន


របៀបរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ​ដោយសារការបំពាន៖

ស្វែងយល់អំពីរបៀបរាយការណ៍សារបង្ហោះសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងអានគោលការណ៍ស្ដីពីប្រព័ន្ធផ្សព្វផ្សាយ X

 

របៀបរាយការណ៍កម្រងព័ត៌មានដោយសារ​ការបំពាន៖

  1. បើកកម្រងព័ត៌មានដែលអ្នកចង់រាយការណ៍។
  2. ជ្រើសរើស រូបហៀរចេញ 
  3. ជ្រើសរើស រាយការណ៍ ហើយបន្ទាប់មកជ្រើសរើសប្រភេទបញ្ហាដែលអ្នកចង់រាយការណ៍។
  4. ប្រសិនបើអ្នកជ្រើសរើស ពួកគេកំពុងរងការបំពាន ឬគ្រោះថ្នាក់ យើងនឹងស្នើឱ្យអ្នកផ្ដល់ព័ត៌មានបន្ថែមអំពីបញ្ហាដែលអ្នកកំពុងរាយការណ៍។ យើងក៏អាចស្នើសុំឱ្យអ្នកជ្រើសរើសសារបង្ហោះបន្ថែមពីគណនីដែលអ្នកកំពុងរាយការណ៍ ដូច្នេះយើងមានបរិបទកាន់តែប្រសើរឡើង ដើម្បីវាយតម្លៃរបាយការណ៍របស់អ្នក។
  5. យើងនឹងរួមបញ្ចូលអត្ថបទនៃសារបង្ហោះដែលអ្នកបានរាយការណ៍នៅក្នុងអ៊ីមែលតាមដាន និងការជូនដំណឹងរបស់យើងទៅកាន់អ្នក។ ដើម្បីដកខ្លួនចេញពីការទទួលព័ត៌មាននេះ សូមដោះធីកប្រអប់នៅជាប់នឹង បច្ចុប្បន្នភាពអំពីរបាយការណ៍នេះអាចបង្ហាញសារបង្ហោះទាំងនេះ
  6. នៅពេលដែលអ្នកបានដាក់របាយការណ៍របស់អ្នកហើយ យើងនឹងផ្ដល់នូវការណែនាំសម្រាប់សកម្មភាពបន្ថែមដែលអ្នកអាចធ្វើដើម្បីកែលម្អបទពិសោធ X របស់អ្នក។
 


របៀបរាយការណ៍ខ្លឹមសារជាក់លាក់ក្នុងរូបសកម្មភាព
 

របៀបរាយការណ៍អំពីសារបង្ហោះរូបសកម្មភាព​ដោយសារការបំពាន៖

  1. រុករក​ទៅ​សារបង្ហោះ​ក្នុង​រូបសកម្មភាពដែល​អ្នក​ចង់​រាយការណ៍។ 
  2. ចុច ឬប៉ះ  រូបតំណាង។
  3. ចុច ឬប៉ះ រាយការណ៍សារបង្ហោះ
  4. ជ្រើសរើសប្រភេទបញ្ហាដែលអ្នកចង់រាយការណ៍មកយើង។
  5. នៅពេលដែលអ្នកបានដាក់របាយការណ៍របស់អ្នករួចហើយ យើងនឹងផ្ដល់នូវការណែនាំសម្រាប់សកម្មភាពដែលអ្នកអាចធ្វើដើម្បីកែលម្អបទពិសោធ X របស់អ្នក។
     

របៀបរាយការណ៍រូបសកម្មភាពដោយសារ​ការបំពាន៖

អាស្រ័យលើប្រភេទនៃការបំពានបែបណា​ដែលអ្នកកំពុងរាយការណ៍ មានវិធីជាច្រើនដើម្បីរាយការណ៍រូបសកម្មភាព។ ខាងក្រោមនេះគឺជាបញ្ជីនៃប្រភេទនៃការបំពានដែលអ្នកអាចមើលឃើញ៖

នៅពេលដែលអ្នកបានកំណត់អត្តសញ្ញាណប្រភេទនៃការបំពានដែលអ្នកត្រូវរាយការណ៍ សូមធ្វើតាមការណែនាំខាងក្រោម។

  1. ជ្រើសរើសទម្រង់បែបបទមួយក្នុងចំណោមទម្រង់បែបបទដែលបានរាយខាងលើ។
  2. បញ្ចូល URL រូបសកម្មភាព ដែលអ្នកចង់រាយការណ៍។
  3. ផ្ដល់ឱ្យយើងនូវសារបង្ហោះរហូតដល់ 5 ក្នុងរូបសកម្មភាពដែលអាចនឹងបំពាន។
  4. នៅពេលដែលអ្នកបានដាក់របាយការណ៍របស់អ្នករួចហើយ យើងនឹងផ្ដល់នូវការណែនាំសម្រាប់សកម្មភាពដែលអ្នកអាចធ្វើដើម្បីកែលម្អបទពិសោធ X របស់អ្នក។
 


របៀបរាយការណ៍ X Space ឬមនុស្សនៅក្នុង Space

ប្រសិនបើអ្នកគិតថា Space ឬនរណាម្នាក់នៅក្នុង Space បំពានច្បាប់ និងគោលការណ៍របស់ X នោះអ្នកអាចរាយការណ៍បាន។ អ្នកនិយាយ និងអ្នកស្ដាប់អាចរាយការណ៍អំពី Space និងគណនីណាមួយនៅក្នុង Space បាន។ 

របៀបរាយការណ៍ Space ដោយសារការបំពាន៖

  1. ពេលនៅក្នុង Space សូមចុចលើរូបហៀរចេញ
  2. ប៉ះ រាយការណ៍ Space នេះ
  3. ជ្រើសរើសប្រភេទបញ្ហាដែលអ្នកចង់រាយការណ៍មកយើង។
  4. នៅពេលដែលអ្នកបានរាយការណ៍ Space អ្នកនឹងមានជម្រើសក្នុងការចាកចេញ ឬបន្តនៅ។
     

របៀបរាយការណ៍គណនីដោយសារការបំពាន៖

  1. ពេលនៅក្នុង Space សូមចុចលើរូបថតកម្រងព័ត៌មានរបស់គណនី។
  2. ប៉ះ រាយការណ៍
  3. ជ្រើសរើសប្រភេទបញ្ហាដែលអ្នកចង់រាយការណ៍មកយើង។
  4. នៅពេលអ្នកបានរាយការណ៍អំពីគណនី នោះអ្នកនឹងមានជម្រើសក្នុងការចាកចេញ ឬបន្តនៅក្នុង Space។
 


របៀបរាយការណ៍ផលិតផល

ប្រសិនបើអ្នកគិតថា ផលិតផលពីឈ្មួញនៅលើ X បំពានគោលការណ៍ទិញទំនិញរបស់យើង អ្នកអាចរាយការណ៍ពួកគេដោយផ្ទាល់ពីកម្មវិធី X របស់អ្នកសម្រាប់ iOS ឬ Android។

របៀបរាយការណ៍ផលិតផលពី Shop Spotlight ៖

  1. ពេលដែលនៅលើកម្រងព័ត៌មានរបស់ឈ្មួញ សូមស្វែងរក Shop Spotlight។
  2. ជ្រើសរើសរូបតំណាងបន្ថែមទៀត លើផលិតផលដែលអ្នកចង់រាយការណ៍។
  3. ជ្រើសរើស រាយការណ៍ផលិតផល។ 
  4. ជ្រើសរើសការបំពានកម្មសិទ្ធិបញ្ញា ប្រសិនបើអ្នកកំពុងរាយការណ៍ផលិតផលដោយសារបញ្ហាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា។ អ្នកនឹងត្រូវរួមបញ្ចូលលេខសម្គាល់ផលិតផល។ អ្នកក៏អាចដាក់បញ្ជូនការបំពានកម្មសិទ្ធិបញ្ញាដោយផ្ទាល់បានផងដែរនៅទីនេះ

    ជ្រើសរើស ការបំពានផ្សេងទៀត ប្រសិនបើអ្នកកំពុងរាយការណ៍ផលិតផលដោយសារហេតុផលផ្សេង។ 

 

របៀប រាយការណ៍អំពីផលិតផលពី X Shop

  1. ពី X Shop សូមរុករកផលិតផលដែលអ្នកចង់រាយការណ៍។ 
  2. ចុចឱ្យយូរលើប្រអប់ផលិតផល រហូតទាល់តែប៊ូតុងរាយការណ៍ផលិតផលបង្ហាញឡើង។
  3. ជ្រើសរើស រាយការណ៍ផលិតផល។ 
  4. ជ្រើសរើស ការបំពានកម្មសិទ្ធិបញ្ញាប្រសិនបើអ្នកកំពុងរាយការណ៍ផលិតផលដោយសារបញ្ហាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា។ អ្នកនឹងត្រូវរួមបញ្ចូល លេខសម្គាល់ផលិតផល។ អ្នកក៏អាចដាក់បញ្ជូនការបំពានកម្មសិទ្ធិបញ្ញាដោយផ្ទាល់បានផងដែរនៅទីនេះ

    ជ្រើសរើស ការបំពានផ្សេងទៀត ប្រសិនបើអ្នកកំពុងរាយការណ៍ផលិតផលដោយសារហេតុផលផ្សេង។ 
 


របៀបរាយការណ៍អំពីប្រភេទជាក់លាក់នៃការបំពាន
 

ព័ត៌មានខាងក្រោមបង្ហាញពីប្រភេទនៃការបំពានដែលអ្នកអាចរាយការណ៍មកយើងតាមរយៈមជ្ឈមណ្ឌលជំនួយរបស់យើង។

ចំណាំ៖ នៅពេលរាយការណ៍អំពីការបំពានដែលអាចកើតមាននៃច្បាប់ X និងលក្ខខណ្ឌ​ប្រើប្រាស់តាមរយៈមជ្ឈមណ្ឌលជំនួយ អ្នកអាចទទួលបានការស្នើសុំឱ្យអនុញ្ញាតឱ្យយើងចែករំលែកផ្នែកនៃរបាយការណ៍របស់អ្នកជាមួយភាគីទីបី ដូចជាគណនីដែលរងផលប៉ះពាល់។

 


របៀបរាយការណ៍ក្នុងនាមអ្នកផ្សេង
 

អ្នកអាចរាយការណ៍ពីការបំពានក្នុងនាមបុគ្គលផ្សេងទៀត។ សូមមើលប្រភេទ និងការណែនាំដែលបានបង្ហាញខាងលើ ឬទាក់ទងមកយើង ដើម្បីដាក់បញ្ជូនរបាយការណ៍របស់អ្នក។ អ្នកក៏អាចរាយការណ៍ដោយផ្ទាល់ពីសារបង្ហោះ ឬកម្រងព័ត៌មានបានផងដែរ (សូមមើលផ្នែកខាងលើ របៀបរាយការណ៍ដោយផ្ទាល់ពីសារបង្ហោះ បញ្ជី ឬកម្រងព័ត៌មាន)។

 

ពេលវេលាឆ្លើយតប

 

X ទទួលស្គាល់របាយការណ៍ដែលបានបញ្ជូនយ៉ាងត្រឹមត្រូវក្នុងរយៈពេលម្ភៃបួនម៉ោង។ ទោះបីជារបាយការណ៍ត្រូវបានដោះស្រាយជាធម្មតាក្នុងរយៈពេលពីរបីថ្ងៃក៏ដោយ ក៏ពេលវេលានៃដំណោះស្រាយប្រែប្រួល និងអាចចំណាយពេលសាមសិបថ្ងៃ​ដើម្បីអាចដោះស្រាយបាន​ដោយផ្អែកលើកត្តានានា ដែលជារឿយៗនៅក្រៅការគ្រប់គ្រងរបស់ X ដូចជា តម្រូវការសម្រាប់ការបញ្ចូលអ្នកប្រើប្រាស់ និងថាតើអ្នកប្រើប្រាស់ជ្រើសរើសប្ដឹងតវ៉ាឬអត់។

ចែករំលែកអត្ថបទនេ